April 7 via mobile

តាំងពីអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំចែកឋានទៅ មានរយៈពេល7ឆ្នាំហើយ ប៉ុន្តែសំរាប់ចិត្តខ្វុំៗមានអារម្មណ៍ថានៅថ្មីៗ។ ពេលដែលខ្ញុំសំលឹងចំមុខរបស់អ្មកមានគុណ សេចក្តីនឹករលឹកបានធ្វើអោយខ្ញុំរំជួលចិត្តមួយរំពេច។ ទោះបីខ្ញុំមានវ័យចាស់ណាស់ទៅហើយ ប៉ុន្តែសំរាប់អ្នកម្តាយ ខ្ញុំនៅតែជាកូនក្មេង ដែលអ្នកម្តាយតែងតាមថែរក្សាដូចតែកាលពីខ្ញុំនៅវ័យកុមារតែដដែល។ អនុស្សាវរីយទាំងនឹងនៅជាមួយខ្ញុំរហូតខ្ញុំបិទភ្នែកលាចាកផែនដីនេះ។ ពាក្យសំខាន់ៗដែលខ្ញុំចងចាំមិនអាបំភ្លេចបាននូវទឹកចិត្តស្មោះត្រង់របស់អ្នកម្តាយ ចំពោះឳពុកខ្ញុំមាន ជាអាទ៌ ៈ ឳពុកកូនមិនត្រឹមតែជាប្តីទេ ប៉ុន្តែគាត់គឺជាគ្រូរបស់ម៉ែ និង ជាអ្នកមានគុណរបស់គ្រួសារយើងទៀត។ កូនដឹងទេព្រោះតែចង់ជួយគ្រួសារដ៏ក្រីក្ររបស់ម៉ែ គាត់ជាកូនអ្មកមានសុខចិត្តអោយម្តាយ ឳពុកគាត់កាល់ គាត់ចោល ព្រោះតែឳពុកម្តាយគាត់មិនពេញចិត្តនឹងម៉ែជាកូនអ្នកក្រ រូបមិនស្អាត ថែមទាំងខូចជើងមួយចំហៀងទៀត។ គាត់មានៈរៀបការជាមួយម៉ែទាល់តែបាន ហើយគាត់ប្រាប់ម៉ែថាសំរាប់រូប អូន បងស្រលាញ់ផង អាណិតផង។ គាត់មានគុណមិនត្រឹមតែលើម៉ែម្នាក់ទេ គឺលើគ្រួសារយើងទាំង មូល អីចឹងបានជាជាតិនេះ
ពេលឳកូស្លាប់ទៅម៉ែមិនអោយប្រុសផ្សេងកន្លងខ្លួនម៉ែជាលើកទីពីរទេ ហើយជាតិណាៗ បើម៉ែមិនបានជួបឳកូនឯងជាគូរទេសូមអោយម៉ែនៅព្រៅទៅចុះ។ ម្តាយខ្ញុំរស់នៅជាស្រីមេម៉ាយតាំងពីខ្ញុំអាយុ 6 ឆ្នាំ រហូតគាត់ចែកឋានទៅ។ សំរាប់ខ្ញុំអ្មកម្តាយជាស្រីគំរូ លើលោកនេះ។ តាំងពីខ្ញុំកើតរហូតដល់អ្នកម្តាយចែកឋានទៅ ខ្ញុំមិនដែលឃើញទឹកភ្នែករបស់គាត់ទេ គាត់មិនដែលកូនបានឃើញទឹកភ្នែកគាត់ម្តងណាឡើយ សូម្បីតែនៅពេលដែលប្តីជាទីស្រលាញ់របស់គាត់បានចែកឋានទៅ។ គាត់មិនចេះអក្សរទេ តែគាតជាបង្គោលក្នុងគ្រួសារ មួយក្នុងថានៈជារៀមច្បងក្នុងគ្រួសារមួយដែលមានបងប្អូនបង្កើត9 នាក់។ ក្នុងជាតិនេះខ្ញុំបានឃើញទឹកភ្នែកអ្នកម្តាយតែម្តងគត់គឺនៅដង្ហើមចុងក្រោយដែលអ្នកម្តាយលាចាកផែនដីនេះជារៀងរហូតនោះ។ ពិតជាអស្ចារ្យ គឺពុុំមានទឹកភ្នែកច្រើនទាល់តែសោះ គឺតែមួយតំណក់ដាមនូវកន្ទុយភ្មែកបន្តិចរួចក៏លាជារៀងរហូតទៅ។ ខ្ញុំនៅចាំព្រិត្តិកាណ៍ដ៏ខ្លោចផ្សានេះមិនដែលរលុបសូម្បីតែបន្តិចពីដួងចិត្តខ្ញុំ។ នាឱកាសចុងក្រោយនោះអ្នកមានគុណរបស់ខ្ញុំឡើងឈាមដាច់សរសៃក្នុងខួក្បាលជាលើកទីបី។ គាតភ្លឹកមិដឹងខ្លួនសោះជិតកន្លះខែ តាអាចារ្យសូត្រមន្តរាល់ថ្ងៃព្រោះពេទ្យប្រាប់អស់សង្ឃឹមហើយ។ ក្នុងរយៈពេលនេះលោកតាអាចារ្យបានប្រាប់ជាញឹកញាប់ថា តាគិតថាម្តាយរបស់ចៅគាត់ទាន់ដាច់ចិត្តពីចៅទេ ម្តាយចៅជាស្រីមានស្មារតីរឹងប៉ឹងណាស់ តាយល់ថាគាត់នៅស្តាប់ចៅនិយាយបានទោះសភាពខាងក្រៅមើលឃើញថាគាត់ភ្លឹកបាត់ស្មារតីក៏ ចៅគួរតែទៅនិយាយដាក់ត្រចៀកម្តាយទៅ ថាសូមអោយអ្នកម្តាយទៅកាន់សុគតិភពចុះ ចៅមើលសភាពម្តាយចៅចុះ ពេទ្យប្រាប់ថាដាច់សរសៃឈាមក្នុងខួក្បាលអស់ហើយ គ្មានសង្ឃឹមទៀតទេ មកដលថ្ងៃនេះជិតកន្លះខែហើយៗ ថ្ងៃនេះចៅឃើញទេមានខ្ទុះហូរចេញចំប្រស្រីខ្មៅរបស់គាត់ នេះសបញ្ជាក់ថាសរសៃរឈាមក្នុងខួក្បាលគាត់ដាច់ហើយ សូម្បីឈាមមកចិញ្ចឹមភ្នែកដាច់អស់ដែរ បើអ្នកដទៃទ្រាំការនេះមិនបានតែម្តាយចៅស្មារតីគាត់រឹងណាស់ តាជឿថាគាត់អាចស្តាប់ចៅលឹ ចៅទៅនិយាយនឹងគាត់អោយគាត់ចែកឋានទៅចៅ កុំអោយគាត់ពិបាកយូរ តាយល់ថាគាត់ចាំលឺពាក្យចៅជាចុងក្រោយហើយ ចៅសាកល្បងទៅ។ ខ្ញុំពិតជាចាំព្រិត្តិការណ៍ដ៏រន្ធត់នេះមិនភ្លេចទេ។ ទឹកភ្នែកប្រជែងគ្នាធ្លាក់ ខ្្ញុំចាប់ដៃម្ខាងរបស់អ្មកមានគុណ ដោយដៃទាំងពីរបស់ខ្ញុំ ហើយអោនខ្សិបដាក់ត្រចៀកគាត់ថា សូមម៉ែទៅអោយបានសុខចុះ កូនសូមផ្សងគ្រប់ៗជាតិអោយបានជួបអ្នកម្តាយដើម្បីអោយកូនបានបំរើអ្នកម្តាយទៀត បើកូនបានធ្វើអ្ីខុសចំពោះអ្នកម្តាយ សូមអ្នកម្តាយអភ័យទោសអោយកូនផងចុះ។ ទឹកភ្នែកខ្ញុំប្រជែងគ្នាស្រក់ ខ្ញុំមិនដែលនឹកគិតថាការនិយាយរបស់ខ្ញុំអាចឮដល់អ្នកម្តាយខ្ញុំទេ ស្រាប់តែពេលនោះខ្ញុំបានឃើញទឹកភ្នែកមួយដំណក់បានហូរចេញពីកន្ទុយភ្នែកអ្នកម្តាយខ្ញុំៗក៏ស្រែកប្រាប់បងប្អូនខ្ញុំថា អូ ម៉ែគាត់នៅឮខ្្ុះនិយាយៗ ។បងប្អូនខ្ញុំក៏នាំគ្នាមករោមជុំវិញគ្រែរបស់ម្តាយខ្ញុំ។ គឺពិតជាឱកាសចុងក្រោរបស់គាត់មែន គឺពិតជាគាត់នៅរង់ចាំឮសំលេងចុងក្រោយរបស់ខ្ញុំមែន។ ទឹកភ្នែកចុងក្រោយរបស់គាត់ហូរចេញបន្តិចមកទៀត រួចហើយ ឃើញគាត់ងាក ករាងខ្លាំងបន្តិច ហើយគាត់ក៏ចែកឋានទៅ។ នេះគឹជាទឹកភ្នែកតំបូង និងជាទឹកភ្នែកចុងក្រោយ របស់ស្ត្រីគំរូលើលោក ក្នុងដួងចិត្តខ្ញុំ។

ម្តាយរបស់លោក ខឹម វាសនា